user

Neessay (និស្ស័យ) Dating App

Entertainment
  • image
    Kadène . ធ្វើអាជីវកម្ម និងរីកចម្រើនជាមួយគ្នា
    • Cambodia
    • Rising Star
    View Details

Overview

Neessay (និស្ស័យ ) ស្នេហាមួយជីវិត Love for life Neessay (និស្ស័យ) មានសេចក្តីសោមនស្សរីករាយប្រកបដោយមោទនភាព សូមណែនាំលោកអ្នកពីកម្មវិធី(app)ឥតគិតថ្លៃមួយ ដែលបង្កើតឡើងជាពិសេសសម្រាប់ប្រជាជនកម្ពុជា។ ពួកយើងបានប្រឹងប្រែងយ៉ាងអស់ពីចិត្ត ដើម្បីនាំមកជូនលោកអ្នកនូវ ភាពរីករាយ សុភមង្គល និងសេចក្តីស្នេហា ក្នុងជីវិតគូ។ Neessay (និស្ស័យ) ជាកម្មវិធី(app) ដំបូងបង្អស់ ដែលត្រូវបានបកប្រែជាភាសាខ្មែរ និងធ្វើឡើងដោយផ្តោតការយកចិត្តទុកដាក់លើ វប្បធម៌និងការសម្តែងចេញដែលមានលក្ខណៈជាខ្មែរ។ បច្ចេកវិទ្យាថ្មីមួយនេះ នឹងជួយអ្នកដែលនៅលីវ ក្នុងការស្វែងរកស្នេហាដែលស្ថិតស្ថេរមួយ។ កម្មវិធីនេះនឹងផ្លាស់ប្តូរជីវិតអ្នកនៅលីវគ្រប់គ្នា។ Neessay (និស្ស័យ) បង្កប់នូវអត្ថន័យយ៉ាងធំធេង តាំងពីយូរលង់ណាស់មកហើយ។ និស្ស័យ ជាពាក្យប្រកបដោយឥទ្ធិពល ហើយមានអត្ថន័យច្រើនអនេកពាក់ព័ន្ធនឹងមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ សម្រាប់អ្នកមានស្នេហាគ្រប់រូប ។ Neessay (និស្ស័យ) កំណត់នូវសម្ព័ន្ធភាពមួយដែលមិនអាចបំបែកបាន រវាងមនុស្សពីរនាក់ដែលស្រឡាញ់គ្នា។ និស្ស័យរបស់យើង គឺជាអ្នក!